ឯកឧត្តម ពេជ្រ វាសនា អញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស ដែលមានសមាសភាពចូលរួម តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានអង្គភាពអនុវត្តគម្រោងខេត្តគោលដៅនៃគម្រោង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្រ្ត លំហាច រួមមាន៖
១. សាងសង់សំណង់ក្បាលហុងទឹក ( Headworks ) ចំនួន ០១កន្លែង។
២. សាងសង់ថ្មីសំណង់នាំទឹក ( Intake ) ចំនួន ០១កន្លែង។
៣. សាងសង់ប្រឡាយមេបេតុង ចំនួន ០១ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ។
៤. សាងសង់ប្រឡាយថ្នាក់ទី២ បេតុង ចំនួន ១៣ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ។
៥. ជួសជុល ប្រឡាយដោះទឹក ចំនួន ១៥ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ។
៦. ជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី៣ ចំនួន ៩៤ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ។
៧. ជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី៣ ចំនួន ៩៤ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ
៨. សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង។
៩. សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង។
សូមបញ្ជាក់ផងដែរថា៖ មកទល់ពេលបច្ចុប្បន្ននេះ គម្រោងបានសម្រេចលទ្ធផលការងារ ទាំងជំហានទី១ ទាំងជំហានទី២ ប្រមាណ ៦៥% នៃទំហំការងារសរុប ៕(ដោយ៖ ឡេង ធារ៉ា)