របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក ឆាយ លាភា ចូលរួមកិច្ច ប្រជុំកែសម្រួល សមាសភាព នៃគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

299

នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួម កិច្ចប្រជុំកែសម្រួលសមាសភាព ថ្នាក់ដឹកនាំនៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំកែសម្រួលសមាសភាព ថ្នាក់ដឹកនាំគឺយោង លើអនុក្រិត្យ លេខ ១៤១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងគោលបំណងបំលាស់ប្តូរមន្រ្តីអនុវត្ត ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់ លើយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។

គួរបញ្ជាក់ផងដែរថាៈ នេះជាការកែសម្រួលទ្រង់ទ្រាយធំ លើមន្រ្តីបំរើការនៅ អង្គភាពស្ថានីយថ្លឹងយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មន្ត្រីនៃលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍ និងគណៈកម្មការ សម្របសម្រួលអចិន្ត្រៃយ៍ ៕ (ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.