របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម ស្រ៊ន សំឫទ្ធី និងសហការី អញ្ជើញចូលរួមកិច្ចប្រ​ជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹតបន្តឹងអនុវត្ត​ច្បាប់ចរាចរ​ណ៍ផ្លូវ​គោកឆ្នាំ២០២០

219

នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជា​ប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ( គ.ស.ច.គ) បានអញ្ជើញបើក​កិច្ចប្រ​ជុំ​ផ្សព្វផ្សាយផែនការសកម្មភាពការរឹត​បន្តឹងអនុវត្តច្បាប់​ស្តីពីចរាចរ​ណ៍ផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និងជាអនុប្រធាន​អចិន្ត្រៃយ៍ អនុគណៈកម្មការទី២នៃ គ.ស.ច.គ អភិបាល អភិបាលរងខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងភាគី​ពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ផងដែរថា៖ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រ​ជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹតបន្តឹងអនុវត្ត​ច្បាប់ចរាចរ​ណ៍ផ្លូវ​គោកនោះផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.