ក្រសួងធនធានទឹក សហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះអនុវត្តគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ
កំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក អុឹម សួស្តី អនុប្រធាននាយកដ្ឋាន ស.ក.ប.ទ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក ចាន់ បញ្ញាវ័ន្ត តំណាងក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមសហការពីលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង, ប្រធានមន្ទីរខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានរួមដំណើរចុះពិនិត្យវឌ្ឍន:ភាព នៃការអនុវត្តគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ ដោយផ្តោត សំខាន់លើការងារមួយចំនួនរួមមាន ៖
១-វឌ្ឍនភាពនៃការជីកប្រឡាយជើងក្អែបដោយសមាជិក ស.ក.ប.ទ។
២-វឌ្ឍនភាពនៃការសាងសង់សំណង់សិល្បការសម្រាប់បញេ្ចញបញ្ចូលទឹកដល់ស្រែ។
៣-ពិនិត្យទីតាំងសុំ តបណ្តាញអគ្គិសនី ។
ជាលទ្ធផលក្រុមការងារបានចុះពិនិត្យសមិទ្ធផលគម្រោងមួយចំនួនរួមមាន ៖
- ប្រព័ន្ធធារាសាស្រ្តទួលអំពិល ដែលមាន ទីតាំងស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
- ប្រព័ន្ធធារាសាស្រ្តក្រូចសើច ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់់។
- ប្រព័ន្ធធារាសាស្រ្តអាងចក ស្ថិតក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញថា គម្រោងនេះបានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំង និងដោយផ្ទាល់ដល់ដៃប្រជាកសិករ នោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាបន្ថែមទៀត តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២០ នេះ ដើម្បីបន្តការងារនេះជាបន្តទៀត ៕(ដោយ៖ ឡេង ធារ៉ា)