របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភនូវភេសជ្ជៈ និងថវិកា ដល់វិទ្យាល័យព្រះបាទសុរាម្រឹត និងមន្ទីរអប់រំ ក្នុងពិធីប្រកួតកីឡាថ្នាក់ខេត្តប្រចាំឆ្នាំ

168

កំពង់ឆ្នាំង៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ មន្ត្រីរាជការក្នុងមន្ទីរ បានជួយឧបត្ថម្ភនូវថវិកា ចំនួន ១០០,០០០រៀល, ភេសជ្ជៈចំនួន ០៥កេស និងទឹកបរិសុទ្ធចំនួន ៣០យួរ ដល់វិទ្យាល័យព្រះបាទសុរាម្រឹត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក្នុងឱកាសប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានសង្ឃឹមជឿជាក់ថា៖ កីឡាករ កីឡាការនីទាំងអស់ និងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព និងបច្ចេកទេស ដើម្បីសម្រិតសម្រាំងឲ្យឃើញកីឡាករដែលពូកែ សម្រាប់ទៅចូលរួមប្រកួតនៅថ្នាក់ជាតិ ដើម្បីនាំយកកិត្តិយសជូនខេត្តទាំងមូល។ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាព ធ្វើយ៉ាងណាឲ្យការស្នាក់នៅ ហូបចុក មានអនាម័យ មានភាពងាយស្រួល។

សូមជម្រាបជូនផងដែរថា៖ ពិធីប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៩-២០២០ ក្នុងខេត្តកំពង់ឆ្នាំង មានចែកចេញជាផ្នែកៈ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងបេតុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.