មន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោក អ៊ុន គឹមសាន អតីតប្រធានការិយាល័យរដ្ឋបាលស្រុកទឹកផុសត្រូវជាបងប្រុសលោកអ៊ុន កុសលប្រធានការិយាល័យវិទ្យុ
កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង តំណាងអោយឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរ បានដឹកនាំមន្រ្តីរាជការចំណុះមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកា ទៅចូលរួមបុណ្យជាមួយគ្រួសារសព លោក អ៊ុន គឹមសាន អតីតប្រធានការិយាល័យរដ្ឋបាលស្រុកទឹកផុស ត្រូវជាបងប្រុសលោក អ៊ុន កុសល ប្រធានការិយាល័យវិទ្យុនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព នៅវេលាម៉ោង៧
និង០៥នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០
ដោយជំងឺ។
សពលោក អ៊ុន គឹមសាន រៀបចំធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ឪពុកលោក ស្ថិតក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឈាង វណ្ណៈ ព្រមទាំងមន្រ្តីរាជការទាំងអស់ បានសម្តែងនូងការសោកស្តាយ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក អ៊ុន គឹមសាន សូមបានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
ក្នុងឱកាសនោះលោក ឈាង វណ្ណៈ ព្រមទាំងមន្រ្តីរាជការ បានចូលបុណ្យជាមួយគ្រួសារលោក អ៊ុន គឹមសាន ចំនួន ៥២៥.០០០រៀលផងដែរ ៕(ដោយ៖ ឈាង វណ្ណៈ)



