របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ សៀង គឹមឡេង ភរិយារបស់ឯកឧត្ដម សូ រិន អតីតអភិបាលខេត្តកំពង់ឆ្នាំង

153

កំពង់ឆ្នាំង៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ សៀង គឹមឡេង ភរិយារបស់ឯកឧត្ដម សូ រីន អតីតអភិបាល ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព នៅវេលា ម៉ោង ១៥ និង១៥នាទី រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៦ ដោយរោគាពាធ។

ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ផងដែរថាៈ សពត្រូវបានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោកជំទាវ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.