ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩
នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម. អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងកិច្ចប្រជុំនោះដែរ សម្រាប់ខេត្តកំពង់ឆ្នាំង ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)
![](https://www.kch24.com/wp-content/uploads/IMG_20200215_094825_800-1-1024x682.jpg)
![](https://www.kch24.com/wp-content/uploads/IMG_20200215_094823_221-1-1024x696.jpg)
![](https://www.kch24.com/wp-content/uploads/FB_IMG_1581734970973.jpg)
![](https://www.kch24.com/wp-content/uploads/IMG_20200215_094827_187-1-1024x682.jpg)
![](https://www.kch24.com/wp-content/uploads/FB_IMG_1581734977744.jpg)
![](https://www.kch24.com/wp-content/uploads/FB_IMG_1581734973472.jpg)