របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

មន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ហ៊ន​ សាវ៉េន ត្រូវស្វាម៉ីលោកស្រីឈឿនឈុនហៀងមន្រ្តីជាប់កិច្ចសន្យាមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

192

កំពង់ឆ្នាំងៈនៅរសៀល ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០លោកហ៊ឹង ចូចអនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង តំណាងអោយឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌
មាននិងជាប្រធានមន្ទីរ បានដឹកនាំមន្រ្តីរាជការចំណុះមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំងនាំយកថវិកា ទៅចូលរួមបុណ្យជាមួយគ្រួសារសពលោកហ៊ន សាវ៉េន ត្រូវជាសា្វម៉ីលោកស្រីឈឿន ឈុនហៀងមន្រ្តីជាប់កិច្ចសន្យាមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព នៅវេលាម៉ោង៥និង៥១នាទីល្ងាចថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។

សពលោក ហ៊ន សាវ៉េន រៀបចំធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋានលោកស្ថិត​ក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ហ៊ឹង​ ចូច ព្រមទាំងមន្រ្តីរាជការទាំងអស់ បានសម្តែងនូងការសោកស្តាយ និង ឧ
ទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ហ៊ន សាវ៉េនសូមបានទៅកាន់ទីសុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ​។

ក្នុងឱកាសនោះលោក ហ៊ឹង ចូចព្រមទាំងសហការី បានចូលបុណ្យជាមួយគ្រួសារលោក អ៊ុន គឹមសាន ចំនួន៥០០.០០០រៀលផងដែរ៕(ដោយ៖ ឈាង វណ្ណៈ​)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.