របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​អំពីលំហូរ​ការងារ និង​បញ្ហាប្រឈម​ការផ្ដល់សេវា​រដ្ឋបាល​នៃវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត​

153

កំពង់ឆ្នាំង៖ នារសៀល​ថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២០ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​អំ​ពីលំហូរ​ការងារ និង​បញ្ហាប្រឈម​ការផ្ដល់សេវា​រដ្ឋបាល​នៃវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត​ នៅ​ការិយាល័យរបស់ឯកឧត្តម​ផ្ទាល់​។

ដោយ​មានការ​ចូលរួម​ពី​លោក លៀង ជុំ​សុបិន្ត​ នាយករងរដ្ឋបាល​សាលា​ខេត្ត លោក អ៊ុក កីឡា ប្រធាន​ការិយាល័យ​ប្រជាពលដ្ឋ​ខេត្ត​ លោកឈាង បូរ៉ា ប្រធាន​អង្គភាព​ច្រក​ចេញចូលតែមួយ​ លោក កែ សុខុម ប្រធាន​ការិយាល័យ​រដ្ឋបាលមន្ទីរ​ដ.ន.ស.ស ​តំណាង​លោកប្រធាន​មន្ទីរ​ដ.ន.ស.ស​ខេត្ត​ និង​លោក ប៊ុន សម្បត្តិ អនុប្រធាន​អង្គភាព​ច្រក​ចេញចូលតែមួយ​។

នៅក្នង​កិច្ចប្រជុំនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី​ អភិបាលរង​ខេត្ត​ បានលើកឡើង​ថា៖ ការ​ជម្រុញ​ឱ្យ​មន្ទីរ​ជំនាញ​ផ្ទេរ​សេវា​មកអង្គភាព​ច្រកចេញចូលតែមួយ​ គឺមិនមែន​ជា​បង្ខិតបង្ខំ ឬ​ដណ្ដើម​ការងារ​ពី​មន្ទីរនោះទេ គឺជាការអនុវត្ត​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ ជាពិសេស​គឺអនុវត្ត​តាម​អនុក្រឹត្យ​លេខ១៨របស់រាជរដ្ឋាភិបាល​កម្ពុជា​ ស្ដីពី​ការ​បង្កើត​យន្ត​ការ​ច្រក​ចេញ​ចូលតែមួយ​រាជធានី ខេត្ត​។

បន្ថែមពីនោះ ឯកឧត្តម​ប្រធានអង្គប្រជុំ​ ក៏បាន​ស្នើឱ្យ​មន្ទីរ​អង្គភាព​ជួយ​ផ្សព្វផ្សាយបន្ត​ ឬ​ក៏​រៀប​ចំឱ្យ​មានការផ្សព្វផ្សាយ​នៅក្នុង​វេទិកា​សាធារណ:អំ​ពីច្រក​ចេញ​ចូលតែមួយ​ដល់ប្រជាពលរដ្ឋ​​ដើម្បីឱ្យ​ពួកគាត់​ទៅទទួល​សេវា​នៅអង្គភាព​ច្រកចេញចូលតែមួយ​ ឬការិយាល័យ​ច្រកចេញ​ចូល​តែមួយ ៕(ប្រភព៖ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.