វគ្គបណ្តុះបណ្តាល ស្តីពី សុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ ជូនជនរងគ្រោះ និងអ្នកបង្ករអំពើហិង្សានៅក្នុងគ្រួសារ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា អភិបាលនៃគណ:អភិ បាលស្រុកសាមគ្គីមានជ័យ បើកវគ្គបណ្តុះបណ្តាល ស្តីពីសុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ ជូនជនរងគ្រោះ និងអ្នកបង្ករ អំពើហិង្សានៅក្នុងគ្រួសារ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយអង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក)។
វគ្គបណ្តុះបណ្តាលស្តីពីសុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ ជូនជនរងគ្រោះនិងអ្នកបង្ករអំពើិហិង្សានៅក្នុងគ្រួសារ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ ដែលមានគោល បំណងដូចខាងក្រោម÷
• បង្កើនចំណេះដឹងដល់យុវជនស្តីពីសុខភាពបន្តពូជ សិទ្ធបន្តពូជ និងយេនឌ័រ។
• បង្កើនចំណេះដឹងដល់យុវជនស្តីពីកាមរោគ មេរោគអេដស៍ ជំងឺអេដស៍។
• បង្កើនចំណេះដឹងដល់យុវជនស្តីពីការធ្វើផែនការគ្រួសារ។
• បង្កើនចំណេះដឹងដល់យុវជនស្តីពីយេនឌ័រ ក្នុងសុខភាពបន្តពូជសុខភាពផ្លូវភេទ និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា៖ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់ អ្នកជំងឺតាមតំបន់គោលដៅ ៕(ប្រភព៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ)



