របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម អម សុភា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និង​លើកទិស​ដៅ​អនុវត្ត​បន្ត នៃគម្រោង​ LASED II ប្រចាំខេត្ត​កំពង់ឆ្នាំង

129

កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិ​វឌ្ឃសេដ្ឋកិច្ច (LASED II) បានដំណេីរការកិច្ចបូកសរុបលទ្ធផលការងាររបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងថ្នាក់ខេត្ត។

ដែល​មាន​សមាសភាពចូលរួមពី​មន្ត្រីគម្រោងថ្នាក់ខេត្ត ទីប្រឹក្សាគម្រោង មន្ត្រីគម្រោងនៃមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីគម្រោងថ្នាក់ស្រុក មន្ត្រីសម្របសម្រួលសហគមន៍ សរុបប្រមាណ ២៦ នាក់ ស្រី ៤ នាក់។

គោលបំណងកិច្ចប្រជុំ ធ្វើឡើង​ដើម្បី​៖
១.តាមដានសម្ទ្ធិផលសម្រេចបានប្រចាំខែ និងបញ្ហាប្រឈមផ្សេងៗ។
២.លេីកផែនការសម្រាប់អនុវត្តខែបន្តទិសដៅបន្ត។
៣.គ្រប់អង្គភាពត្រូវចាប់អនុវត្តសកម្មភាពចាប់ពីពេលនេះទៅ។
៤.គ្រប់អង្គភាពត្រូវមានរបាយការណ៍សកម្មភាពប្រចាំខែ ដែលសកម្មភាពទាំងនោះត្រូវរំលេចលេខកូដសកម្មភាពឲ្យបានច្បាស់លាស់។
៤.រដ្ឋបាលស្រុកត្រូវពិនិត្យលទ្ធភាពសិក្សាដីដែលនៅទំនេរក្នុងភូមិសំបុក្រក្រៀល ភូមិខ្សាច់ស ដេីម្បីលេីកផែនការបែងចែកបន្ត ៕(ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.