របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ ភូមិចំនួន០៣ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

171

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិគោកពួច ភូមិតាំងក្រសាំង និង ភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។​

អភិបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ ស្ថិតក្នុងភូមិគោកពួច ភូមិតាំងក្រសាំង និង ភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថាៈ ដើម្បីអនុវត្តតាមខ្លឹមសារ នៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យភូមិភូមិគោកពួច ភូមិតាំងក្រសាំង និង ភូមិចាស់ ជាតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹក នៅបរិវេណសាលាបុណ្យចាស់ ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។​

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើមេត្តាចូលរួមស្ដាប់ការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបំភ្លឺអំពីបញ្ហាច្បាប់ និងការឆ្លើយរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យតាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើអោយបានគ្រប់ៗគ្នា កុំបីអាក់ខានឡើយ។

ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ នឹងឆ្លៀតឱកាសដើម្បីចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ពាក់ព័ន្ធការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុសផុលជាមិនខាន ៕ សូមអរគុណ!!!

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.