អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យ
កំពង់លែង៖ ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក សំ ចាន់ថន អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង រួមជាមួយលោកស្រី ភោគ ចន្នី អភិបាលរងស្រុក និងមន្ត្រីប្រតិបត្តិអនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជួនគ្រួសារលោក គង់ សុវណ្ណារ៉េត រស់នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ជូនៈ គ្រួសារខាងលើនេះរងគ្រោះដោយអគ្គីភ័យ ដែលអំណោយយកទៅចែកជូនក្នុងពេលនោះរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១យូ ឃីត១ កន្ទេល១ ឆ្នាំង ២ ចាន១០ ស្លាបព្រា១០ វែក ១ និងថវិការបស់លោក លឹម ដានីន អនុប្រធានកិត្តិយសអនុសាខាស្រុកចំនួន ១០០,០០០រៀល ៕(ដោយ៖ ឡេង ធារ៉ា)