កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៌ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារមួយចំនួនដូចខាងក្រោម៖
១-ពិនិត្យលើរបាយការណ៍ការងារ ដែលបានអនុវត្តនាពេលកន្លងមក។
២-រិះរកវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
៣-ការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍។
៤-ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត។
៥-ពិភាក្សាលើបញ្ហាផ្សេងៗ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សមាសភាពចូលរួមមានចំនួន ១៤នាក់។
កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ លាភា ប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៌ផ្លូវគោកខេត្ត, លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង អនុប្រធានអចិន្ត្រៃយ៍ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានក្នុងគណៈកម្មការសុវត្ថិភាពចរាចរណ៌ផ្លូវគោក ខេត្តកំពង់ឆ្នាំង មន្រ្តីលេខាធិការដ្ឋាននៃអនុគណៈកម្មការចូលរួមផងដែរ ៕ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង