លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសំណេះសំណាល ជាមួយបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ពិធីជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់ជាស្ថារព ចូលបម្រេីការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានបេក្ខជនចំនួន១០០នាក់ ក្នុងនោះស្រីចំនួន ២៤នាក់។
សូមបញ្ជាក់ផងដែរថា៖ សម្រាប់ខេត្តកំពង់ឆ្នាំង គណៈកម្មការកណ្តាលរៀបចំការប្រកួតប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសលទ្ធផលនៃការប្រឡង ដែលបានធ្វើការប្រឡងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងនោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរមានចំនួន ១០០នាក់ ស្រី ២៤នាក់ និងបេក្ខជនបម្រុងមានចំនួន ១០នាក់ ស្រី ៥នាក់ ៕ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង