របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កិច្ចប្រជុំត្រួតពិនិត្យការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្រុមទី៣ មុនពេលបិទផ្សាយជាសាធារណៈ

155

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ របស់ក្រុមទី៣ មុនពេលបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអជ្ញាធរមូលដ្ឋាន ភូមិឬស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ទទួលបន្ទុកសុរិយោដី, លោកមេឃុំ មេភូមិពាក់ព័ន្ធ, លោកប្រធាន អនុប្រធាន មន្ត្រីក្រុមទី៣ និងមន្ត្រីរដ្ឋបាលគម្រោងអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ១៦រូប ស្រី ១រូប ៕(ប្រភព៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.