មន្ត្រីជំនាញ បន្តការងារថែទាំសម្អាតមុខអណ្តូងលូ JACA លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកំពង់ឆ្នាំង បានបន្តសកម្មភាពការងារក្នុងការថែទាំសម្អាតមុខអណ្តូងលូ JACA ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹក ដើម្បីបញ្ជៀសការស្ទះប្រព័ន្ធលូមេ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ការចូលរួមទាំងអស់គ្នាៈ សូមចូលរួមរក្សា និងមានការទុកដាក់សំរាមអោយមានរបៀបរៀបរយ ជៀសវាងការដាក់សម្រាមមុខលូ និងនៅលើលូ ដែលអាចធ្លាក់ចូល នៅពេលមានភ្លៀង ឬខ្យល់ប៉ើងជាដើម ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា ៕(ដោយ៖ ឡេង ធារ៉ា)