របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក លី សុភា បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ទាំងអស់ដែលបាន ខិតខំអនុវត្ត ការងារកន្លងមក ស្របតាមផែនការ ដែលបានគ្រោងទុក

210

កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានអបអរសាទរ និងធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ទាំងអស់ដែលបានខិតខំអនុវត្ត ការងារកន្លងមកស្របតាម ផែនការដែលបានគ្រោងទុក។ លោកបានកោតសរសើរបែបនេះ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ដ.ន.ស.ភ ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានមន្ទីរ ក៏បានសំដែងនូវការសាទរ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងអនុវត្តការងារ ទទួលបានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមផែនការ ដែលបានគ្រោងទុក។ លោកប្រធានក៏បានជំរុញឱ្យ មានការយកចិត្តទុកដាក់ បន្ថែមទៀត ពិសេសលើការងារចុះបញ្ជីដីធ្លី និងការងារត្រួតពិនិត្យសំណង់ ៕

ប្រភព៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង និង (ប្រភពៈ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.