របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

JICA-AC សហការជាមួយក្រុមហ៊ុន​ហុងដា​ និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បេីកវគ្គយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍​ នៅវិទ្យាល័យ​ ប៊ុន​រ៉ានី​ ហ៊ុន​ សែន​ រលាប្អៀរ​

145

កំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ ខេត្ត​កំពង់​ឆ្នាំ​ង​ បានសហការជាមួយប្រធានសមាគម​ JICA-AC​,​ តំណាង​ក្រុមហ៊ុន​ហុងដា​ និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បេីកវគ្គយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍​ នៅវិទ្យាល័យ​ ប៊ុន​រ៉ានី​ ហ៊ុន​ សែន​ រលាប្អៀរ​។

យុទ្ធនាការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ នាពេល​នោះបានផ្តោតលេីចំនុចមួយចំនួនដូចខាងក្រោម៖
១-​ ការបេីកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​,​ ការបេីកបរលេីសល្បឿនកំណត់​,​ គុណសម្បត្តិ​ និងសារ:ប្រយោជន៍​នៃការប្រេីប្រាស់មួកសុវត្ថិភាព។​
២-​ ស្ថានភាពសុវត្ថិភាពផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា,​ សកម្មភាព​របស់​ JICA ក្នុងប្រទេស​កម្ពុជា​។​
៣-​ ការអនុវត្ត​បង្ហាញ​ “ឥរិយាបទនៃការបេីកបរ​ និងការយល់ដឹងអំពីសុវត្ថិភាពក្នុងពេលបេីកបរ។​

វគ្គយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍​ នៅវិទ្យាល័យ​ ប៊ុន​រ៉ានី​ ហ៊ុន​ សែន​ រលាប្អៀរ ដែលមានសិស្សានុសិស្ស​ចូលរួម​សរុបចំនួន​ ៣៥០នាក់​ ស្រី​ ១៦៧នាក់។ ក្នុង​ឱកាស​នោះប្រធានសមាគម​JICA-AC បានផ្តល់មួកសុវត្ថិភាពចំនួន​ ៧០​ ដល់អ្នកលេងល្បែងល្បងប្រាជ្ញាអំពីឥរិយាបទនៃការបេីកបរ​ និងការយល់ដឹងអំពីសុវត្ថិភាពក្នុងពេលបេីកបរ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.