របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំរបស់គណៈកម្មាធិការ ដើម្បីពិនិត្យលទ្ធផលការងារសម្រេចបាន និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០

107

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំ របស់គណៈកម្មាធិការ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងផ្សព្វផ្សាយផែនការសកម្មភាពថ្មីៗសម្រាប់ឆ្នាំ២០២០។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង ពិទូ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង។ មានការចូលរួមពី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ស.ស.យ.ក. ខេត្ត លោកប្រធាន ស.ស.យ.ក. ក្រុង ស្រុក មន្ត្រីលេខាធិការដ្ឋាន ៕

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.