ពីធីបើកវគ្គហ្វឹកហ្វឺន ដល់ ពលទាហានថ្មី បំពេញក្រខណ្ឌឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅសាលាពលទាហានយោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង បានប្រារព្ធពីធីបើកវគ្គហ្វឹកហ្វឺន ដល់ ពលទាហានថ្មី បំពេញក្រខណ្ឌឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក។
ពិធីប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង លោកមេបញ្ជាការ បញ្ជាការរង ៕(ដោយ៖ ឡេង ធារ៉ា)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568