សម្ពន្ធយុវជនស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២០
កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាពខេត្ដកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២០ របស់សម្ពន្ធយុវជនស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធានប្រតិបត្តិសាខា ប្រធាន និងអនុប្រធានអនុសាខាសម្ពនយុវជនស្រលាញ់សន្ដិភាពក្រុង/ស្រុកទាំង ០៨ ក្នុងខេត្តកំពង់ឆ្នាំងចូលរួមផងដែរ ៕
ប្រភព៖ សម្ពន្ធយុវជនស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568