របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ កុម្ភៈ និងលើកទិសដៅអនុវត្តបន្ត

108

កំពង់ឆ្នាំងៈ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានសហការគ្នាសម្រេចបាននូវលទ្ធផលការងារតាមផែនការសកម្មភាពបាន១០០ភាគរយ របស់មន្ទីរបានដាក់ចេញសំរាប់ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរបែបនេះនាព្រឹកថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែ កុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីលោកអនុប្រធាន និងលោកប្រធានការិយាល័យចំណុះទាំង ៥ផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់នាំមន្ទីរថ្នាក់ដឹកនាំការិយាល័យត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តន៍អោយបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន និងផែនការសកម្មភាពដែលមន្ទីរបានដាក់ចេញពីដើមឆ្នាំត្រូវរិះរកគ្រប់មធ្យោបាយសម្រេចអោយបានដោយទទួលបានសូចនករមួយខ្ពស់ប្រកបដោយគុណភាពនិងជោគជ័យតាមផែនការសកម្មភាពរបស់ខ្លួន។

ជាពិសេសជម្រុញអោយមន្រ្តីរបស់ខ្លួនថែទាំសុខភាពអោយបានល្អនិងត្រូវមានអនាម័យស្អាតជាប់ជាប្រចាំទាំងពេលមកធ្វើការនិងនៅផ្ទះ។សូមជម្រុញអោយមន្រ្តីរបស់ខ្លួនទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕(ដោយ៖ ឈាង វណ្ណៈ)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.