វេទិកាសាធារណៈ ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម ញ៉ែម វាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ និងអញ្ជើញចូលរួមពីសមាជិកសមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុក តំណាងមន្ទីរ អង្គភាព គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី សរុប ៣៥០នាក់។
ក្នុងអង្គវេទិកាក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងជាសំណួរ សំណូមដោយផ្ទាល់មាត់ និងជាលិខិត ដែលពាក់ព័ន្ធនានាក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះក្រុមការងារ អាជ្ញាធរ និងមន្ទីរ ជំនាញបានធ្វើការបកស្រាយ បញ្ហា និងសំណូមពរ ដែលនៅសេះសល់ក្រុមការងារ និងធ្វើការដោះស្រាយបន្ត ៕(ដោយ៖ ឡេង ធារ៉ា)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568




