សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្លូវលំ១ខ្សែនៅតំបន់ក្រចាប់ និងការសាងសងអគារសាលាបឋមសិក្សា ២ខ្នង ស្ថិតនៅភូមិសេះស្លាប់
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះពិនិត្យមេីលដំណើរការសាងសង់ផ្លូវលំ១ខ្សែ ប្រវែង ១ ០០០ ម៉ែត្រ នៅតំបន់ក្រចាប់ ឃុំត្រពាំងចាន់ និង អគារសិក្សា ២ខ្នង នៅសាលាបឋមសិក្សានរត្តម សីហមុនី ស្ថិតនៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យនោះ អមដំណេីរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅនៃក្រសួងព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធីអភិបាលរងខេត្ត ឯកឧត្តម ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ និងលោក ប្រធានក្រុមប្រឹក្សា លោកអភិបាលរងស្រុក រួមនិងអាជ្ញាធរឃុំភូមិ។ ក្នុងឱកាសនោះផងដែរសម្ដេចបានផ្ដល់ជូនប្រជាពលរដ្ឋចូលរួម ៨៩នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា ១០ ០០០ រៀល ផងដែរ ៕ (ដោយ៖ អុឹម ផង់) ( ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង )




