របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

អភិបាលរងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

157

ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្ដីអំពីវឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈកម្មាធិការសម្រប សម្រួល អចិន្រ្តៃយ៍ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

សូមបញ្ជាក់ផងដែរថាៈ សម្រាប់ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយ លាភា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នោះផងដែរ។​

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការងាររដ្ឋបាល ការងារហិរញ្ញវត្ថុ ការងារត្រួតពិនិត្យបច្ចេកទេសយានយន្ត និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរទាំងឡាយដែលក្រុមការងារអនុវត្តជាក់ស្តែងបានលើកឡើង ក៏ដូចជាគម្រោងក្នុងការថ្លឹងរថយន្តដឹកជញ្ជូននៅតាមបណ្តាស្ថានីយ ដែលនឹងប្រេី​ប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ ដេីម្បីរឹតបន្តឹង​ និងបង្កេីនប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្តដឹកលេីសទម្ងន់។​

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុតដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់​កម្រិត​កំណត់ ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងផ្លូវថ្នល់ដោយលំបាក ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.