កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រារព្ធនៅសាលាឃុំស្វាយជុក។
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារ លោក និងលោកស្រី ប្រតិភូអមដំណើរឯកឧត្តមបណ្ឌិត។
ក្នុងនោះក៏មានសមាភាពចូលរួមពីថ្នាក់ស្រុកដូចខាងក្រោម÷
- ប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ
- គណ:អភិបាលស្រុកសាមគ្គីមានជ័យ
- មេបញ្ជាការ និងអធិការ នៃ កងកម្លាំងទាំងបី
- ប្រធានការិយាល័យ និងអង្គភាពទាំង ១៣ ចំណុះរដ្ឋបាលសាលាស្រុក
- ប្រធានក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាឃុំទាំង ៩ ឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន សរុបសមាសភាពចូលរួម ៩៣ នាក់ ៕
ប្រភព៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568







