របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ខេត្តកំពង់ឆ្នាំង មាន​រៀបចំសិក្ខាសាលាបូកសរុបប្រមូលព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងសេចក្ដីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ

151

កំពង់ឆ្នាំង៖ នៅ​ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាបូកសរុបប្រមូលព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងសេចក្ដីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ។

ពិធីបើកសិក្ខាសាលានេះ​ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយកគម្រោង CMDRR-WFP និងលោក សូ សុជាតិ មន្ត្រីគោលនយោបាយកម្មវិធីត្រៀមបង្ការនិងឆ្លើយតបគ្រោះអាសន្ននៃអង្គការស្បៀងអាហារពិភពលោក។

ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធានមន្ទីរពាក់ព័ន្ធ តំណាងសាខាកាកបាទក្រហមខេត្ត អភិបាលរងក្រុង/ស្រុក នាយក នាយករងរដ្ឋបាល មន្ត្រីបង្គោលក្រុង/ស្រុក តំណាងអង្គការពាក់ព័ន្ធ និងលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សរុប៤៥នាក់ ស្រី៨នាក់។

គោលបំណង​សិក្ខាសាលា​ធ្វើឡើង​ដើម្បី៖
១.បង្ហាញ និង​ប្រមូល​ទិន្នន័យ​គ្រោះមហន្តរាយ​ដែលរួមមាន​ភាពងាយរងគ្រោះ ផែនទី​មុខសញ្ញាគ្រោះថ្នាក់ ស្ថានភាព​ហានិភ័យ និង​ការវិនិច្ឆ័យ​លើទីទទួល​សុវត្ថិភាព​ ។
២. បង្ហាញ​ពីគ្រោះមហន្តរាយ​កន្លងមក​ និង​មេរៀន​បទពិសោធន៍ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.