លោកជំទាវ តុង ណារី អញ្ជើញចុះចែកសាប៊ូ និងបង្ហាញប្រាប់ពីការសំអាតដៃ និងខ្លួនប្រាណ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាតាកុល
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លោកជំទាវ តុង ណារី ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានដឹកនាំសមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពក្នុងខេត្តកំពង់ឆ្នាំង ចុះចែកសាប៊ូ និងការបង្ហាត់បង្ហាញរបៀបធ្វើអនាម័យ នៅសាលាបឋមសិក្សាតាកុល។
ក្នុងឱកាសនោះលោកជំទាវ និងក្រុុមការងារបានចែកសាប៊ូ និងបង្ហាញប្រាប់ពីការសំអាតដៃ និងខ្លួនប្រាណ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាតាកុល ស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យចេះធ្វើអនាម័យជាប្រចាំដើម្បីជៀសឆ្ងាយពីជម្ងឺ ៕
(ប្រភព៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568





