កិច្ចប្រជុំផ្សព្វផ្សាយបន្តអនុក្រឹត្យលេខ ៦៦ អនក្រ.បក និងសារាចរលេខ០៧ ស្ដីពីការរៀបចំសៀវភៅបញ្ជីសារពើភ័ណ្ឌឆ្នាំគោលឆ្នាំ២០១៩
កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៨រោច ខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយបន្តអនុក្រឹត្យលេខ:៦៦ អនក្រ.បក និងសារាចរលេខ០៧ ស្ដីពីការរៀបចំសៀវភៅបញ្ជីសារពើភ័ណ្ឌឆ្នាំគោលឆ្នាំ២០១៩ របស់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ដ្រីរាជការនៃមន្ទីរអង្គភាពគ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សរុបចំនួន ១១០ នាក់ ៕
ប្រភព៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568



