មន្ត្រីជំនាញ បន្តការងារថែទាំសម្អាតមុខអណ្តូងលូ JICA តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកំពង់ឆ្នាំង បានបន្តសកម្មភាពការងារក្នុងការថែទាំសម្អាតមុខអណ្តូងលូ JICA ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹក ដើម្បីបញ្ជៀសការស្ទះប្រព័ន្ធលូមេ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សូមចូលរួមរក្សា និងមានការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ជៀសវាងការដាក់សម្រាមមុខលូ និងនៅលើលូ ដែលអាចធ្លាក់ចូល នៅពេលមានភ្លៀង ឬខ្យល់ប៉ើងជាដើម ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា ៕
(ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568


