របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

គ្រឿងឧបភោគ បរិភោគ ត្រូវបានយកជូនដល់កម្លាំង វិស្វកម្ម ក្រុមសម្តេចឪ និងក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកំពុងស្ថាបនា ផ្លូវលេខ ៥០-C២ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក

115

កំពង់លែង៖ នាថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំស្រុកកំពង់លែង ដឹកនាំដោយលោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក, លោក សំ ចាន់ថន អភិបាលស្រុក និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់កម្លាំង វិស្វកម្ម ក្រុម សម្តេចឪ និងក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកំពង់បំពេញភារកិច្ច ស្ថាបនា ផ្លូវលេខ ៥០-C២ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក។

សម្ភារៈនាំយកទៅជូនក្នុងឱកាសនោះ រួមមាន៖ ស្រាបៀរ ០៦ កេះ, ទឹកផ្លែឈើចំនួន ០៦ កេះ, ទឹកបរិសុទ្ធកម្ពុជាចំនួន ០៤កេះ និង ២០យួរ និងនុំបាញ់ហយ ២៥ គីឡូក្រាម។

ក្នុងនោះដែល ដោយបានមកពីការជួយឧបត្ថម្ភ របស់៖ ឯកឧត្តម ស៊ឹម ធី ប្រធានក្រុមការងារចុះជួយឃុំផ្លួវទូក ៣០០ ០០០រៀល, លោក សំ ចាន់ថន អភិបាលស្រុក ២០០ ០០០រៀល, លោក ប៉ាល់ ជឿន ក្រុមការងារចុះជួយឃុំផ្លូវទូក ១៥០ ០០០រៀល, លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុក ៥០ ០០០រៀល និងមានការចូលរួមពី មន្រ្តី និងសមាជិកក្រុមការងារឃុំ ផ្លូវទូក ជាច្រើនទៀត ៕

(ប្រភព៖ រដ្ឋបាលស្រុកកំពង់លែង)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.