លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន ០២នាក់
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន ០២នាក់ក្នុងនោះមាន៖
១- លោកវរសេនីយ៍ទោ លឿង សុភី នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
២- លោកស្រី សៀម ណារី អតីតមន្រ្តីនគរបាលចូលនិវត្តន៍។
ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោក៏បានផ្តាំផ្ញើដល់លោកវរសេនីយ៍ទោ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ និងជួយថែទាំសុខភាពអ្នកជម្ងឺអោយបានល្អ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បាននាំយកថវិកា មួយចំនួនឧបត្ថម្ភដល់អ្នកជម្ងឺទាំង ០២នាក់ផងដែរ ៕
(ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568