មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលបាននូវខ្លឹមសារសំខាន់ៗ ក្នុងការផ្សព្វផ្សាយពីការងារសោធននិវត្តន៍
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ របស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសនៃការចូលរួមក៏មានការអញ្ជើញពីប្រតិភូអមដំណើរផងដែរ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ សរុបចំនួន ១៤៥ នាក់ ៕
(ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568





