របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឪពុកចាក់ចេញចោលកូនតូចៗឱ្យនៅកំព្រាជិត៣០ ឆ្នាំ លេចមុខមកទាមទារដីកេរ្តិ៍អាកររបស់កូន ដើម្បីលក់យកលុយផ្គាប់ចិត្តប្រពន្ធក្រោយមែនឬ?

195

ចេញផ្សាយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០

(ខេត្តកំពង់ឆ្នាំង)÷ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំបូកកកោះឃុំស្វាយជ្រំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង សម្ដែងនូវការហួសចិត្ត ខណ:ឪពុកបង្កើតមានឈ្មោះ ម៉ែន សោម ដែលបានចាកចេញចោលកូនឲ្យនៅកំព្រា មានឈ្មោះ ម៉ែន សៅរី រស់នៅជាមួយ អ៊ំស្រី ឈ្មោះ ម៉ែន មឿន ។ ការរៀបរាប់របស់អ្នកភូមិបានឱ្យដឹងថា លោក ម៉ែន សោម បានចែកផ្លូវគ្នា ជាប្រពន្ធមុន ហើយបានចាកចេញទៅបាត់ ដោយបន្សល់ទុក្ខ កូនតូចមិនទានទាំងដឹងក្ដីផងនោះ ជាក្មេងកំព្រារស់នៅ ក្រោមការចិញ្ចឹមបីបាច់ថែរក្សា អ៊ំស្រី អស់រយៈកាលជិត៣០ ឆ្នាំ។

យុវជនឈ្មោះ ម៉ែន សៅរី អាយុ៣០ឆ្នាំ រស់នៅភូមិដំបូកកកោះឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានអះអាងថា ឪពុកបង្កើតមានឈ្មោះ ម៉ែន សោម មិនដឹងថាមានទីលំនៅ ទីណាឲ្យប្រាកដនោះទេ ដែលបានចាកចេញទៅចោលកូនតាំងពី មិនទាន់ដឹងក្ដី ។យុវជនរូបនេះបន្តថា ខ្ញុំរស់នៅជាមួយអ៊ុំ ឈ្មោះ ម៉ែន មឿន រហូតអ៊ុំបានធ្លាក់ខ្លួនឈឺ ហើយបានប្រគល់ដីរបស់គាត់ មានដីភូមិនិងដីស្រែមួយកន្លែងនេះ លុះក្រោយអ៊ុំស្រីបានចែកឋានទៅ ខ្ញុំបានរស់នៅនិងអាស្រ័យផលនៅលើដីនេះជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្ន ។ បណ្ដាំមរតកទាំងនេះ ត្រូវបានអ៊ុំម្នាក់ និងអ្នករស់នៅក្នុងភូមិដឹងឮប្រាកដមែន។

សុខៗស្រាប់តែលិចឈ្មោះ មែន សោម ត្រូវជាឪពុកបង្កើតមិនដឹងថាគាត់មកពីទីណា អះអាងថាជាដីរបស់គាត់ មកទាមទារលក់ដី ហើយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ម្សិសមិញនេះ ដឹកនាំដោយក្រុមប្រឹក្សាឃុំស្វាយជ្រុំ មេភូមិដំបូកកកោះ ឈ្មោះ ហ៊ុន ចាន់ថា ដែលបានអះអាងថាមានលិខិតបញ្ជាេពី លោក យី ភួន មេឃុំស្វាយជ្រុំ ចុះមកធ្វើកាវាស់វែងដើម្បីចេញប្លង់កម្មសិទ្ធី ឲ្យទៅឈ្មោះ ម៉ែន សោម ដែលត្រូវជាឪពុកបង្កើតរបស់ខ្មុំទៅវិញ។

ករណីខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិដំបូកកកោះ សំដែងនូវការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដែលធ្វើឲ្យពួកគេសង្ស័យថាមានករណីអំពើពុករលួយ នៅក្នុងរឿងនេះមិនខាន ។ក្នុងនោះប្រជាពលរដ្ឋរស់នៅក្បែរខាង បានសម្ដែងនូវការអាណិតអាសូរដល់ក្មេងកំព្រាតាំងពីតូច! តើមានឪពុកឯណាដែលមិនស្រលាញ់កូន ព្រោះថាឪពុកគ្រប់រូបក្នុងលោក ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីក្ដីសុខរបស់កូន ដើម្បីកូនឪពុកស៊ូបង្ហូរញើសឈាម ដោយឡែកឪពុកម្នាក់នេះ មិនត្រឹមតែមិនបានចិញ្ចឹមបីបាច់ថែរក្សាកូន ឲ្យរស់នៅរងា ជាក្មេងកំព្រាតាំងពីនៅវ័យតូច ថែមទាំងមកទាមទារ យកដីរបស់កូន ដើម្បីលក់យកលុយ នេះពិតជាអាត្មានិយម និងអយុត្តិធម៌ ចំពោះកូនពេកហើយ។

ការលើកឡើងខាងលើគ្រាន់តែជាមតិរិះគន់របស់ ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិ និងភាគីឈ្មោះ ម៉ែន សៅរី ទោះយ៉ាងណាអង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលការបកស្រាយបំភ្លឺពីឈ្មោះ ម៉ែន សោម និងអាជ្ញាធរ នៅពេលក្រោយ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.