របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ការអញ្ជើញចូលប្រជុំ ដាក់ផែនការការងារគឺជាការរីកចម្រើន គ្រប់គ្រង សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី

173

{កំពង់ឆ្នាំង}÷នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោកឧត្តមេសនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការលេខ ០៤ ផ.ក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលក្រុង ស្រុកសរុបចំនួន ២៨នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

រយៈពេល ប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមសរសើរដល់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងទាំងអស់ជាពិសេសសូមកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលោកខិតខំគ្រប់គ្រងដឹកនាំកងកម្លាំងទាំងអស់ ដើម្បីថែរក្សា សុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អ។

-ហើយពួកគាត់បន្តទៀតថារយៈពេល ជាងមួយឆ្នាំចុងក្រោយនេះដែលមានវត្តមានលោកឧត្តមសេនីយ៍ទោ ខូវ លី មកគ្រប់គ្រងនិងដឹកនាំជាស្នងការក្នុងខេត្តកំពង់ឆ្នាំង ឃើញថា÷កងកម្លាំងសមត្ថកិច្ចការគោរពវិន័យបានល្អ, ឯកសណ្ឋានបានល្អ សាកសមជាកងកម្លាំងនគរបាលជាតិពិតប្រាកដ ពេលចុះបំពេញភារកិច្ចតាមមូលដ្ឋាន គឺ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ជានគរបាលជាតិ បានល្អធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ទុកចិត្តយ៉ាងខ្លាំង។

ហើយពួកគាត់បន្តទៀតថា ក្នុងបច្ចុប្បន្ននេះបទល្មើសគ្រឿងញៀនបានថយចុះ កូនរបស់ពួកគាត់មានចំណេះដឹងនិងមានការយល់ដឹងខ្ពស់កាត់បន្ថយការដើរលេងគ្រឿងញៀនអាវ៉ាសែទៀតហើយ។

ចំណែកបទល្មើសបងតូចបងធំ ,លួច ឆក់ ,ប្លន់,ក៏គ្មានបទល្មើសសោះ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.