របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

មានថ្នាក់ដឹកនាំល្អ មានការរីកចម្រើន ក្រោមដំបូលសន្តិភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន មិនដែលប្រកាន់ចុះមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ

155

{ពោធិ៍សាត់}÷ ក្រោមដំបូលសន្តិភាព សម្តីមាស សម្តីពេជ្រ ពេលវេលាជាមាសជាប្រាក់ ជាពេជ្រ សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ និងសេចក្តីសុខរបស់ជនរួមជាតិទូទាំងប្រទេសកម្ពុជា។

នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ​ ឯកឧត្តម. ម៉ៅ ធនិន និងលោកជំទាវ ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ និងពិភាក្សាកំណត់​ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ផ្តល់ជូនសាលាបឋមសិក្សាអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មកគ្រប់គ្រងដឹកនាំឃើញថា នៅក្នុងខេត្តពោធិ៍សាត់ មានការរីកចម្រើន មានការអភិវឌ្ឍ ប្រជាពលរដ្ឋមានការយល់ដឹង អំពីបញ្ហាផ្លូវច្បាប់ មានចំណេះដឹងខ្ពង់ខ្ពស់ មានជីវភាពសមរម្យ ទាំងអស់នេះ គឺដោយសារថ្នាក់ដឹកនាំល្អ។

មានសាលារៀន មានមន្ទីពេទ្យ មានផ្លូវថ្នល់ មានអគ្គិសនីប្រើប្រាស់ មន្ត្រីរាជការ បម្រើការជូនប្រជាពលរដ្ឋ ប្រកបដោយគតិយុត្ត ប្រកបដោយភាពថ្លៃថ្នូរ សមជាមន្ត្រីបំរើរាស្ត្រពិតប្រាកដ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.