របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ចប់បាត់ដីព្រៃសហគមន៍បឹងកក់សង្ស័យលោក ងូ ហេងជុំ ជាឈ្មួញដីមានអីជាមួយលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានជានាំយកគ្រឿងចក្រឈូសឆាយកាយព្រុំដីដែននេសាទយកធ្វើជាកម្មសិទ្ធបែបនេះ?????

138
 (កំពង់ឆ្នាំង)៖មានសេចក្តីរាយការណ៍ពីប្រជាពលរកសុីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់បានអោយដឹងថា÷នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មានអ្នកមានអំណាចម្នាក់ ឈ្មោះ ងូ  ហេងជុំ ដែលតាំងខ្លួនជាមន្ត្រីក្រសួងការពាជាតិជិះឡានសេរីទំនេីបនៅភ្នំពេញ ហេីយមានមេការជាមន្ត្រីយោធាម្នាក់ធ្វេីការនៅបន្ទាយលង្វែក  ឈ្មោះ  ហួរ  ជាអ្នកមេីលការខុសត្រូវក្នុងការងារឈូសឆាយកាយព្រុំដីដែលជាដីសហគមន៍ ព្រៃដេីមត្បែង ដេីមខ្លុង ដេីមឬស្សីខ្លះ នឹងដីដែននេសាទខ្លះព្រៃលិចទឹកសម្រាបត្រីពងកូនខ្លះ....ពេលនោះក្រុមការងារសាព័ត៍មានយេីងជាច្រេីនអង្គភាព បានមកដល់ចំណុចនោះក៏ឃេីញដូចអ្វីដែលពលរដ្ឋ រាយការណ៍ពិតមែន  បានជួបនឹង{{ប្រជាពលរដ្ឋស្លូតត្រង់ដែលហ៊ានលួចរាយការណ៍នោះ}} ហេីយគួកគាត់បានរៀបរាប់ថា÷គួរអោយអនិស្ចារ្យណាស់ដីព្រៃលិចទឹក ដែលគម្រោងបង្កើតសហគមន៍បឹងកក់  ត្រូវបានឈ្មួញនាំយកគ្រឿងចក្រអ៊ីចស្កាមកកាយព្រំក្រវ៉ាតយកដី  យ៉ាងរំភើយដោយគ្មានខ្លាចញញើតពីច្បាប់បន្តិចនោះឡើយ ធ្វើឲ្យមានការក្តៅក្រហាយ ពីប្រជាពលរដ្ឋ តែពុំហ៊ានចេញមុខតវ៉ា ដោយសារតែ ពួកគាត់ដឹងថា តវ៉ាទៅឯងៗ ព្រោះអាជ្ញាធរ បានឃុបឃិតគ្នាជាប្រព័ន្ឋរួចបានទៅហើយ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា÷ ដីគ្រោងបង្កើតសហគមន៍នេះ ត្រូវបានលោក ងូ ហេងជុំ  នាំគ្រឿងចក្រមកកាយព្រំ ដោយគ្មានច្បាប់អនុញ្ញាតិសូម្បីតែបន្តិចឡើយ មិនតែប៉ុណ្ណោះលោកមេភូមិក៏មិនបានដឹងផង។

លោក ងូ ហេងជុំ  ដើម្បីរំលោភយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានប្រើយុទ្ធសាស្ត្រនិងវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីចងអ្នកដែល មានមហិទ្ធិរិទ្ធខ្លាំងនៅក្នុងតំបន់នោះ ជាហេតុធ្វើឲ្យមានការសង្ស័យថា÷ ការកាយព្រំដីជាង១៣១ហិចតា នៅចំនុចព្រៃម្នាស់ ភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពខ្លះបានលេីកឡេីងថា÷ សង្ស័យមានការជាប់ពាក់ព័ន្ឋនឹង លោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បើពុំនោះហេតុអ្វីបានជា លោកទាំង២គ្មានវិធានការ បែរជានាំគ្នាឆ្លើយថាមិនដឹងទៅវិញ។

ប្រភពពីប្រជាពលរដ្ឋស្លូតត្រង់ត្រឹមត្រូវ រស់នៅក្នុងភូមិបឹងកក់ បានឱ្យដឹងថា÷ដីព្រៃនេះ គឺជាដីរបស់រដ្ឋ និងគម្រោងធ្វើជាសហគមន៍បឹងកក់ ដោយសារតែដីនេះ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងភូមិរបស់ពួកគាត់ជាច្រើន តែរហូតមក ដល់ពេលនេះ បែរជាលោក ងូ ហេងជុំ ដែលជាឈ្មួញដី នាំយកគ្រឿងចក្រ៣គ្រឿងមកកាយព្រំ ហុំព័ទ្ធយកដីសហគមន៍ រួមទាំងដីជាប់ដែននេសាទព្រៃលិចទឹកនឹងបឹង សម្រាបពួកគាត់រកត្រីផងនោះដែលមានប្រវែងប្រមាណ១៣១ហិចតា និងប៉ះពាល់ផ្លូវចាស់របស់ប្រជាពលរដ្ឋ ចំនួន២ខ្សែយកមកធ្វើជាកម្មសិទ្ធ។

នៅល្ងាចថ្ងៃដដែលក្នុងករណីនេះយោងតាមការបំភ្លឺតាមទូរស័ព្ទពីលោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា÷ បន្ទាប់ពីលោកបាន ទទួលសេចក្តីរាយការណ៍ លោកបានឲ្យមន្រ្តីគោលដៅមូលដ្ឋាន ចុះពិនិត្យ និងបានឲ្យគ្រឿងចក្រផ្អាកសិន ដោយសារតែពុំមានច្បាប់អនុញាតិនោះឡើយ និងសូមឲ្យជំនាញចុះពិនិត្យឲ្យមានម៉ត់ចត់សិន។

ចំណែកលោក រិទ្ធិ នាយរងផ្នែកជលផលកំពង់ប្រសាទបានមកដល់កន្លែងកេីតហេតុជាមួយលោក យូរ ជាមន្ត្រីជលផលសង្កាត់កំពង់ត្រឡាចក្រោម បានឲ្យដឹងថា÷ក្រោយពិនិត្យសកម្មភាពឈូសឆាយកាយព្រុំនេះពិតជាចូលដីដែននេសាទពិតប្រាកដមែន។

ចំណែកលោក ឯម វិចិត្រ មេព្រៃផ្នែកស្រុកកំពង់ត្រឡាច ឆ្លើយថា÷ ដីនេះគេបានកាត់ចូលសហគមន៍ ហើយការកាយព្រំ និងឈូសឆាយដីខាងលេីនេះលោកពុំបានដឹងនោះឡើយ ។

រីឯលោក ឈ្មោះ សុខ នី ជាមេការមើលការខុសត្រូវកន្លែផ្ទាល់ រស់នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច បានព្យាយាមមិនសហការជាមួយនឹង អ្នកសារព័ត៌មាន សូម្បីតែលេខទូរស័ព្ទ លោក ងូ ហេងជុំ ក៏ថាអត់ស្គាល់ដែ និងព្យាយាមលាក់អត្តសញ្ញាណ របស់ថៅកែដីនេះទៀត។ ហើយបានបន្តទៀតថា÷ការឈូសឆាយនេះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ បើចង់ដឹងទៅសួរស្រុក និងខេត្តចុះ។

ពាក់ព័ន្ឋនឹងរឿងនេះ ត្រូវបានមហាជនសង្ស័យថា÷ លោក ងូ ហេងជុំ ជាឈ្មួញដី បានឃុបឃិតគ្នាជាមួយជាប្រពន្ធ័ ថ្នាក់ឃុំថ្នាក់ ស្រុក នឹងលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចហេីយមេីលទៅ បានជាយកគ្រឿងចក្រឈូសកាយព្រំដីរបស់រដ្ឋបានយ៉ាងរលូនបែបនេះ???? បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។

ថ្ងៃដដែនោះលោក ហួរ ជាមន្ត្រីយោធា ហេីយជាមេការរបស់លោក ងូ ហេងជុំ បានប្រាប់ដល់ក្រុមការងារសារព័ត៍មាន យើងនៅក្នុងហាង បាយមួយ ឈ្មោះ ហាងចំណូលថ្មី នឹងមានលោក រិទ្ធិ នាយរងផ្នែកជលផលកំពង់ប្រាសាទនិង លោក យូរ មន្ត្រីជលផល សង្កាត់កំពង់ត្រឡាចថា÷ ថៅកែរបស់គាត់ឈ្មោះ មកហេងជុំ នឹងយកឯកសារ ពាក់ព័ន្ធក្នុងការទិញដីនឹងការឈូសឆាយដីកាយព្រុំមកបង្ហាញជំនាញនិងអ្នកសារព័ត៌មាន តែក្រុមការងារយើងរង់ចាំរហូត ប្រហែល៣ម៉ោងមិនឃើញមក ហេីយ ងូ ហេងជុំ សន្យាថា÷នឹងថ្ងៃស្អែកទី៣០ខែមេសាឆ្នាំ២០២០នឹងយកមកបង្ហាញ។

តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺលោក ងូ ហេងជុំ គឺបោកមិនបានយកឯកសារពាក់ព័ន្ធទាំងអស់នោះមកបង្ហាញជំនាញនឹងអ្នកសារព័ត៍មានឡេីយ។

ចំណែក អេស្កាវ៉ាទ័រត្រូវដាក់មេប្រូចទាំងយប់ថ្ងៃទី២៩ ខែមេសារ ឆ្នាំ២០២០ ព្រោះជំនាញមិនបានឃាត់ទុក្ខទេដោយខាងលោក ហួរ ជាមន្ត្រីយោធា ហេីយជាមេការរបស់លោក ងូ ហេងជុំ សន្យាថា÷និងធានាចាំព្រឹក( មាត់នឹងមាត់ )ជាមួយនឹងម្ចាស់អេស្កាវ៉ាទ័រ ថាចាំព្រឹកឡើងបង្ហាញឯកសារ។

ចំណែកម្ចាស់អេស្កាវ៉ាទ័រដែលជិះឡាន វីហ្គោពណ៌សពីបាំងកន្លះផ្លាកលេខ ភ្នំពេញ 2BB,4044 បានអះអាងថា÷គាត់ស៊ីឈ្នួលឈូសឆាយកាយព្រំ ផ្អែកទៅលើម្ចាស់ដីអ្នករត់ច្បាប់ឱ្យ តែចុងក្រោយមិននឹកស្មានសោះថា÷ម្ចាស់ដីមិនបានសុំច្បាប់សោះធ្វើឲ្យគាត់ពិបាក ក្នុងការដោះស្រាយជាមួយជំនាញ។

ក្នុងករណីនេះ ចំណែកលោក (សំ ចាន់ណាក់)ស្មៀនឃុំលង្វែក ក៏បានអះអាងថា គេធ្វើប៉ុណ្ណេះហើយប្រាកដជាមានច្បាប់ហើយ។

ចំណែកលោកមេភូមិបឹងកក់បានឲ្យដឹងថា÷គាត់មិនបានដឹងសោះថាមានគេមកកាយដីនេះសោះ ហេីយកាយដាច់ផ្លូវ១ខ្សែនឹងមួុខ្សែទាំងបញ្ជៀសទៅខាងជេីងវិញក្នុងចំណោម២ខ្សែ។

ចំណែកលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច នៅវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី៣០ ខែមេសារ ឆ្នាំ២០២០ អង្គភាពសារព័ត៍មានយេីងបានទៅដល់សាលាស្រុកក្នុងគោលបំណង់ចង់សុំធ្វេីបទសម្ភាសន៏ ក្នុងករណីការលើកឡើង សង្ស័យថាលោកជាប់ពាក់ព័ន្ធក្នុងការឈូសឆាយកាយព្រំដីខាងលើនេះ តែសោកស្ដាយបំផុតពេល ក្រុមសារព័ត៌មានយើងទៅដល់លោកដឹងថាសារព័ត៌មានយើង ទៅលោកបានចេញឡានទៅក្រៅបាត់។ ចំណែកទូរស័ព្ទរបស់លោកខលមិនចូលសោះ។

រហូតមកដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០២០អង្គភាពសារព័ត៌មាន យើងខ្ញុំ មិនទាន់បានទទួលឯកសារពីលោក ងូ ហេងជុំ បាននៅឡើយទេ ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ដីដែលឈូសឆាយកកាយព្រំ នៅតំបន់នោះគឺគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋដែលប្រជាតិនឹងរកសុីស្លូតត្រង់តាមផ្លូវច្បាប់បានសំណូមពរទៅដល់ឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាពិនិត្យមើល មន្រ្តីថ្នាក់ក្រោមខ្លះផង បើនៅតែព្រងើយកន្តើយបន្តទៀត ដីព្រៃលិចទឹករបស់រដ្ឋ និងរលាយមិនខានឡើយ ។

ជាពិសេស សំណូមពរ ទៅដល់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់នឹងនេសាទ មេត្តាជួយមើល និងថែទាំ ព្រៃសហគមន៍ និងព្រៃដែននេសាទ ផងទាន។

ជាពិសេសបំផុតទៅទៀតនោះ សុំសំណូមពរទៅដល់ ថ្នាក់ដឹកនាំកំពូលៗមេត្តាបើកការស៊ើបអង្កេត ស្រាវជ្រាវ វែកមុខ រកអ្នកដែលពាក់ព័ន្ធ ក្នុងករណី ការឈូសឆាយកាយព្រំដី បម្រុងសហគមន៍និងដី ដែននេសាទ ចំណុចខាងលើនេះផង ខណៈដែលមានឈ្មោះ លោក ងូ ហេងជុំ និងបក្សពួកផ្សេងទៀត។

អង្គភាពសារព័ត៌មានយើងខ្ញុំ និងតាមដានស្រាវជ្រាវស៊ើបអង្កេតព័ត៌មានមួយនេះបន្តទៀត ក្នុងគោលបំណង ដើម្បី បញ្ជាក់ឲ្យឃើញថា អ្នកណាខ្លះដែលជាប់ពាក់ព័ន្ធ។

អង្គភាពយើងចុះផ្សាយនេះ ក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ។

បើសិនសមីបុគ្គលណា ចង់បកស្រាយបំភ្លឺ លំអិតបន្ថែមទៀត អង្គភាពយើងខ្ញុំស្វាគមន៍ជានិច្ចរៀងរាល់ម៉ោងធ្វើការ ស្ដីអំពីច្បាប់របបសារព័ត៌មាន៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.