របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឆន្ទៈពិតរបស់ឧត្តមសេនីយ៍ទោ ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត (ទាហានអត់មានសិទ្ធិ មានតួនាទី ទៅយកឬ ដកហូតដីប្រជាជនទេ ប៉ុន្តែទាហានមានសិទ្ធិការពារដីរដ្ឋ)

189

{ខេត្តកំពង់ឆ្នាំង}÷ក្រោយពីប្រជាពលរដ្ឋ ជាង១០០គ្រួសារ បានផ្ទុះការតវ៉ា នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ដោយបានចោទប្រកាន់ថា ទាហានបានដកហូតយកដីរបស់ពួកគាត់ទុកសម្រាប់បាញ់គ្រាប់ពិត កើតហេតុនៅភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដីក្នុងដែនជម្រកសត្វព្រៃ សហគមន៍ចំការម៉ុច។ (សូមបញ្ជាក់ប្រជាពលរដ្ឋទាំងអស់នោះភាគច្រើនមិនមែនជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជៀបជាយូរឆ្នាំមកហើយនោះទេ គឺប្រជាពលរដ្ឋភាគច្រើនមកពីឆ្ងាយ)

លោក អុឹម សាលី នាយរងការិយាល័យទី ២ ដោយទទួលបានបទបញ្ជា និងឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការបដិសេធ ច្រានចោលទាំងស្រុង ចំពោះការលើកឡើងតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានធ្វើការឡាយវីដេអូ តាមសង្គមហ្វេសប៊ុក ជាមួយនឹងប្រជាពលរដ្ឋ មួយចំនួនតូច កាលពីព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ ម្សិលមិញ គឺជាកាញុះញុង ពីសំណាក់ឈ្មួញ រំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។

លោក អុឹម សាលី នាយរងការិយាល័យរូបនេះ បញ្ជាក់អោយដឹងថា ÷ ទីតាំងដីបាញ់គ្រាប់ពិតនៅចំណុចភ្នំជាងលាង ឋិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដីនៅតំបន់នោះ គឺជាដីរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ហើយទាហានធ្លាប់បាញ់គ្រាប់ពិតនៅលើទីតាំងដីនោះជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន គឺរយ:៥ឆ្នាំមកហើយ។ប៉ុន្តែឆ្នាំ២០២០នេះ មានបុគ្គលជនខិលខូចមួយចំនួនតូច តាំងខ្លួនថាបងប្អូនអ្នកធំពាក់ បានចូលទៅទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

សូមបញ្ជាក់ថា÷ ទាហានមិនបានទៅដកហូតដីរបស់ប្រជាពលរដ្ឋយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ តែទាហានមានសិទ្ធការពារ តាមរយ:ការស្នើសុំរបស់មន្ត្រីជំនាញបរិស្ថាន ដើម្បីចូលរួមការពារ ហើយការដកហូតដីនោះ គឺប្រជាសហគមន៍ និងមន្ត្រីអភិរក្សបរិស្ថានតែប៉ុណ្ណោះ គេដកតែអ្នកណាដែលទៅរំលោភបំពានយកដីរដ្ឋ គេមិនបានទៅដកយកដីប្រជាពលរដ្ឋទូទៅនោះទេ ។

ទីតាំងបាញ់គ្រាប់ពិត មិនមែនតែសម្រាប់យោធាធ្វើការហ្វឹកហាត់ប៉ុណ្ណោះទេ គឺនគរបាលជាតិ កងរាជអាវុធហត្ថ ក៏អាចយកទីតាំងនេះ មកធ្វើជា លំហាត់សមយុទ្ធក្នុងការការពារជាតិ ការពារ សន្តិសុខ ការពារសន្តិភាព បើរដ្ឋបុគ្គលទៅរំលោភយកដីរដ្ឋជារឿងមួយផ្សេងទៀត ។

ការលើកឡើងរបស់ជនអគតិមួយក្ដាប់តូច ដោយគ្មានមូលដ្ឋានច្បាស់លាស់ គឺប៉ះពាល់ធ្ងន់ធ្ង ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ របស់កងទ័ព ជាពិសេសប៉ះពាល់ដល់ការដឹកនាំ របស់ឯកឧត្តមមេបញ្ជាការសឹករងកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៏បានបន្តទៀតថា÷ នៅពេលដែលប្រជាជនកំពុងតែធ្វើការតវ៉ានៅសាលាឃុំជៀបព្រឹកមិញ ខាងសមត្ថកិច្ចក៏កំពុងតែទៅឃ្លាំមើលមុខសញ្ញាផងដែរថា÷តើអ្នកណាជាេមខ្យល់បំផុសបំផុលទន្ទ្រានដីរដ្ឋ ?
និងខាងគៀងគរ ប្រជាពលរដ្ឋ មកប្រមូលផ្ដុំ ធ្វើការតវ៉ាទាំងប្រជាពលរដ្ឋខ្លះដោយមិនបានដឹងអីសោះ?

ហើយបានរៀបចំឯកសារប្ដឹងទៅតុលាការ តែនេះកំពុងតែធ្វើការស្រាវជ្រាវ អ្នកណាទៅទន្ទ្រានដីរដ្ឋ ទាហានអត់បានទៅយកដីរដ្ខឬដីប្រជាពលរដ្ឋនោះទេ។

គេសង្ឃឹមថា÷ការស្រាវជ្រាវរបស់លោកឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹក ខេត្តកំពង់ឆ្នាំង នឹងទទួលបានលទ្ធផលល្អ ដើម្បីឈាន ដល់ការដាក់ពាក្យបណ្ដឹង ទៅតុលាការដើម្បីចំណាត់ការ មេខ្លោងប្រជាពលរដ្ឋ ទៅរុករានកាប់ឆ្ការបំផ្លាញដីព្រះរាជក្រឹត្យរបស់រដ្ឋ និងអ្នកពាក់ព័ន្ធ ទាំងអស់ កុំអោយរួចពីសំណាញ់ច្បាប់។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្តាតាមដាន នៅរឿងមួយនេះថា÷តើ លោកឧត្តមសេនីយ៍ អាចវែកមុខ ជនដែលជាមេខ្លោងបំផ្លាញដីព្រះរាជក្រឹត្យរបស់រដ្ឋ និងជនពាក់ព័ន្ធ ដែលញុះញង់ មកផ្ដន្ទាទោសទៅតាមច្បាប់បន្តទៀត។

ហើយមហាជនខ្លះទៀត បានកោតសរសើរ ដល់ ឧត្តមសេនីយ៍ទោ ធន់ ធឿន ដែលបានតាំងចិត្តរឹងមាំ ក្នុងកិច្ចការការពារ ដី ព្រះរាជក្រឹត្យ ទុកជាកន្លែងបាញ់ស៊ីបគ្រាប់ពិត។

ហើយចេះរៀបចំកងកម្លាំងតាមដានស៊ើបអង្កេតស្រាវជ្រាវចាប់ដាក់របាយការណ៍ច្បាស់លាស់ត្រឹមត្រូវ មុខសញ្ញាញុះញ៉ុងបំផុសបំផុល ដើម្បីផលប្រយោជន៍ខ្លួន និងបក្សពួករបស់ខ្លួន បញ្ជូនរបាយការណ៍ ទៅថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ នឹងទៅមន្ត្រីនគរបាលយុត្តិធម៌ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់បានទាន់ពេលវេលា។

បន្ទាប់ពីការងារការពារជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន តែងតែយកចិត្តទុកដាក់ ក្នុងនោះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ចុះសួរសុខទុក្ខ ដឹកនាំកម្លាំងចុះជួយ បូមទឹកស្រោចស្រពស្រូវប្រាំង នៅពេលមានគ្រោះរាំងស្ងួត ហើយបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋទៀតផង។

ប្រជាពលរដ្ឋខ្លះគាត់ពេញចិត្តនឹងចំណាត់ការរបស់កងកម្លាំងយោធាខេត្តកំពង់ឆ្នាំង ដែលដកដីពីក្រុមឈ្មួញ ទុច្ចរិតយកមកគ្រប់គ្រងដើម្បីទុកជាសម្បត្តិរដ្ឋ និង នឹងទុកជាកន្លែងហ្វឹកហាត់គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.