មិនសរសើរមិនបាន!!កម្លាំងជំនាញអាវុធហត្ថខេត្ត និងជំនាញរដ្ឋបាលព្រៃឈើ ស្រុកកំពង់ត្រឡាច ក្រោយពីមានសេចកក្តីរាយការណ៍ភ្លាមពីអ្នកសារព័ត៌មាន គឺកម្លាំងចុះបង្ក្រាបភ្លែត
{កំពង់ឆ្នាំង}÷ ក្រោមការចង្អុលបង្ហាញនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រ សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១នឹង៤០នាទី
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តសហការ ជាមួយ កម្លាំងអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដែលមានលោក ឃុន គ្រីម ជាប្រធាន នឹងសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកកំពង់ត្រឡាច បានឃាត់គំនរឈើមួយកន្លែងដែលស្ថិតនៅកណ្ដាលវាលស្រែក្រោយផ្ទះអ្នកភូមិត្រដក់ពង ឃុំខ្នារឆ្មារ, ស្រុកសាមគ្គីមានជ័យ,ខេត្តកំពង់ឆ្នាំង។
ឈើដែលបង្ក្រាបបានប្រភេទឈើខ្លុងត្បែង ហើយមានចំនួនប្រហែល៤ម៉ែត្រគីប,។
ប្រភពពីកន្លែងគំនរឈើបានឲ្យដឹងថា÷កាលពីវេលាម៉ោង១១នឹង១០ នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឃើញក្រុមឈ្មួញដឹកឈើមួយគោយន្ត បើកចូលក្នុងវាលស្រែនៅខាងក្រោយផ្ទះអ្នកភូមិ ហើយត្រូវបានភ័យស្លន់ស្លោក៏កាត់ខ្សែទំលាក់ឈើនោះហើយបើកគោយន្តរត់បាត់។
នប្រជាពលរដ្ឋសាទររីករាយសប្បាយចិត្តអ្វីដែលកម្លាំងជំនាញអាវុធហត្ថខេត្ត ដែលសហការជាមួយកម្លាំងអាវុធហត្ថស្រុក និងកម្លាំងរដ្ឋបាលព្រៃឈើដែលបង្ក្រាប ស្រុកកំពង់ត្រឡាច ដែលមានលោក ឯម វិចិត្រ ជាប្រធានដែលបង្ក្រាបឈើនេះបាទ។
សូមបញ្ជាក់ផងដែរកន្លងមកកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង និងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងតែង តែចុះបង្ក្រាបបានជារេីយៗឲ្យតែមានសេចក្តីរាយការណ៍ច្បាស់លាស់ពីប្រជាពលរដ្ឋ នឹងដាក់ទីតាំងចំណុចអោយបានចំច្បាស់លាស់។
បច្ចុប្បន្ន÷កម្លាំងអាវុធហត្ថបានប្រគល់ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច ហេីយជំនាញកំពុងតែដឹកជញ្ជូនយកទៅដាក់ថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕