ព័ត៌មានជាតិ ពលរដ្ឋក្រុងស្វាយរៀងស្នើរដល់សមត្ថកិច្ចជួយមើលក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ផងខ្លាចបង្កគ្រោះថ្នាក់ដល់ធ្វើដំណើរ ចេញផ្សាយបន្ថែម ថ្ងៃទី 14 ខែ Dec ឆ្នាំ 2020 191 ចែករំលែក ខេត្តស្វាយរៀង៖ក្រុមក្មេងទំនើងជាច្រើននាក់បាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១សង្កាត់ចេក ក្រុងស្វាយរៀងដែលបង្កឱ្យមានការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំងចំពោះក្មេងទំនើងទាំងនោះ ដែលខ្លាចបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរនិងស្នើឲ្យសមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះមកអប់រំនិងធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវ។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាមានក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវជាតិលេខ១ខាងមុខវិទ្យាល័យចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀងកាលពីថ្ងៃទី១៣ខែធ្នូ២០២០នេះដែលមិនខ្លាចរអាសមត្ថកិច្ចបន្តិចសោះប្រសេចប្រសាចតាមផ្លូវដូចត្រីចង្វាត្រូវភ្លៀង។ពាក់ពន្ធ័ទៅនឹងករណីក្មេងទំនើងបង្ហោះម៉ូតូនេះដែរពលរដ្ឋបានស្នើរដល់សមត្ថកិច្ចក្រុងស្វាយរៀងស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនេះមកអបរំណែនាំនិងហៅអាណាព្យាបាលធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀតព្រោះមិនមែនតែបង្ករគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដទៃផងដែរ។សូមបញ្ជាក់ថាផ្លូវជាតិលេខ ១ គឺមានរថយន្តតូចធំរាប់រយគ្រឿងចរាចរណ៍ក្នុងមួយៗថ្ងៃចរាចរណ៍នៅលើផ្លូវនេះជាពិសេសមានរថយន្តដឹកទំនិញកុងតឺន័រ រាប់សិបគ្រឿងដែលតែងតែបង្ករគ្រោះថ្នាក់ចរាចរណ៍ជារឿងផងដែរ៕ 191 ចែករំលែក