ចប់បាត់ចឹងមែននោះអាជ្ញាធរខេត្តរតនៈគីរី អសមត្ថភាព មិនបង្ក្រាបម្ចាស់សង្វៀនប្រជល់មាន់ដុះ ស្លែរបស់លោកតនកំពុងបើកលេងដោយសេរី.!
រតនគីរី៖ ក្រោយពីសង្វៀនជល់មាន់ អាប៉ោង យូគី បានផ្អាកឈប់ លេងបីថ្ងៃ ស្រាប់តែបេីកលេងបានយ៉ាងរលូនវិញហើយ.! ស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុន អភិបាលខេត្តរតនៈគីរី កំពុងតែធ្វើព្យុះភ្លៀង ដោយមិនញញើតអាជ្ញាធរ។
ប្រភពបានឱ្យដឹងថាទីតាំង អាប៉ោង យូគី នឹង ជល់មាន់ ដ៍ធំដែលស្ថិតនៅ ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរី នៅចំណុចភ្នំយោល នៅផ្ទះឈ្មោះ ងួន សុវណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនៈគិរី បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង គ្មានរំខាន់ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសោះឡើយ.!
លោក ថង សាវុន អភិបាលខេត្តរតនៈគិរី ហាក់គ្មានអំណាចចំពោះម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ទាល់តែសោះ បណ្តោយឱ្យកើតមានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យបែបនេះ.! មហាជនបានរិះគន់ចំៗចំពោះអាជ្ញាធរខេត្តរតនៈគីរី ដែលគ្មានចំណាត់ការ ឬមួយក៍អាជ្ញាធរត្រូវថ្នាំសណ្តំហើយមើលទៅ ។
ប្រភពពីពលរដ្ឋបានស្នើសុំតាមរយៈអ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយពីភាពអសកម្មរបស់លោក យិន ចំណាន ស្នងការខេត្តរតនៈគិរី និង លោក ថង សាវុន អភិបាលខេត្តរតនៈគិរី ឱ្យបានដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋអោយខាន់តែបាន ៕ ( នៅមានភាគបន្ត )