របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ក្តៅៗរថយន្តមួយគ្រឿងធ្វើដំណើរពីទឹកធ្លាក់ថ្មក្រាលឃុំជៀប,ស្រុកទឹកផុស,ខេត្តកំពង់ឆ្នាំង,បេីកមិនប្រយ័ត្តរេចង្កូតធ្លាក់ផ្លូវ តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់អាយុជីវិត

103

{ខេត្តកំពង់ឆ្នាំង}÷កាលពីវេលាម៉ោង ០២នឹង១៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២០ មានគ្រោះថ្នាក់ចរាចរមួយរថយន្តហាយឡិនឌ័រ ភ្ញៀវទេសចរចេញពីទឹកធ្លាក់ថ្មក្រាល បើកបរមិនប្រយ័ត្នបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវតែសំណាងល្អគ្មានអ្នករងរបួសដល់អាយុជីវិតឡើយ។

បច្ចុប្បន្នរថយន្តត្រូវម្ចាស់ ហៅរថយន្តស្ទូចដើម្បីស្ទូចយកឡើងមកលើផ្លូវយកទៅជួសជុល។ ចំណែកម្ចាស់មិនមានរងរបួសធ្ងន់ទេ។
ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវនៅតំបន់ ឃុំជៀប ស្រុកទឹកផុស, សូមសំណូមពរដល់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកំសាន្តនៅតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ឬធ្វើដំណើរឆ្លងកាត់ដីនេះសូមមេត្តាបើកបរមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ កុំបើកបរលឿនពេក៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.