ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចុះមកខេត្តមណ្ឌលគិរី ខេត្តមណ្ឌលគីរីប្រាកដជាមានការរីកចម្រើនបន្ថែមទៀត និងមានការងារជូនពលរដ្ឋធ្វើ!!!
(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញដ៏ខ្ពង់ខ្ពស់ចុះធ្វើទស្សនកិច្ច និងពិនិត្យក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា។
នៅក្នុងការចុះធ្វើទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អញ្ជើញអមដំណើរដោយ លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក រដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត ប្រធាន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងលោកអភិបាលរងស្រុកកែវសីមា ។
បើតាមការដឹង បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគីរី សម្ដែងការរីករាយសប្បាយចិត្ត ខណៈដែលឃើញថ្នាក់ដឹកនាំ ក្រសួងចុះមកទីរួមខេត្ត ដើម្បីកិច្ចការ ការងារ គ្រប់គ្រងថែរក្សា អភិវឌ្ឍនៅក្នុងខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន: ខេត្តមណ្ឌលគីរី មានការអភិវឌ្ឍច្រើន ផ្លូវតូច, ផ្លូវធំ ខ្វែងខ្វាត់ ជាពិសេស សេដ្ឋកិច្ច បងប្អូនប្រជាពលរដ្ឋ មានការរីកចម្រើនគួរសម។ ទាំងអស់នេះអំណោយទានពីការទទួលផលដាំដំណាំ ដោយមានប្រព័ន្ធទឹក មានប្រព័ន្ធផ្លូវ និងមានការចូលរួមណែនាំពីជំនាញ ពីអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ជំរុញឱ្យបងប្អូនប្រឹងប្រែងក្នុងកិច្ចការការងាររកទទួលទាន។
ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តមណ្ឌលគិរី មានការរីកចំរើន ទាំងអស់នេះ ក៏ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់បម្រើ ប្រជាពលរដ្ឋ ដោយគ្មានការញញើត ការហត់នឿយឡេីយជូនពលរដ្ឋ។
ជាពិសេសថ្មីៗនេះមានវិនិយោគទុនពីក្រុមហ៊ុនផ្សេងៗ ចូលមកខេត្តមណ្ឌលគិរីដើម្បីស្រាវជ្រាវ បើកវិនិយោគ ដេីម្បីឲ្យមានការងារជូនពលរដ្ឋធ្វើថែមទៀត៕