ព័ត៌មានជាតិ ជនដៃដល់ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្លាប់នៅខេត្តក្រចេះ ក្រោយផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ច ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Jan ឆ្នាំ 2021 106 ចែករំលែក ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ជនដៃដល់ ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីសមត្ថកិច្ចស្រុកសំបូរ សហការជាមួយនឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។ ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០។ 106 ចែករំលែក