សូមបងប្អូនប្រជាពលរដ្ឋ ស្ដាប់សេចក្តីជូនដំណឹង របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាមខាងមុខនេះ
💥ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសែនមនោរម្យ អាជីវករដែលប្រកបរបរតាមសិប្បកម្ម សហគ្រាស ក្រុមហ៊ុន និងសេវាកម្មទេសចរណ៍ ផ្សេងៗដូចខាងក្រោម៖
១.ត្រូវប្រុងប្រយ័ត្នពីការប្រើប្រាស់ចរន្តអគ្គីសនី ចង្ក្រានហ្គាស ជាតិគិមី ដែលអាចឆាបឆេះបាន ប្រេងឥន្ធនៈគ្រប់ប្រភេទ សារធាតុឆាបឆេះ ងាយផ្ទុះ ការដុតភ្លើងចង្ក្រាន រឺភ្លើងទៀនធូប ទុកចោលដោយគ្នាការប្រុងប្រយ័ត្ន។
២.នៅតាមរោងចក្រ សហគ្រាស ធនាគារអង្គការផលិតស្តុកទំនិញ រង្គសាល ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ធនៈ អាហារដ្ឋាន ភោជនីយដ្ឋានជាដើម ។ល។
ត្រូវមានបំពង់ពន្លត់អគ្គីភ័យ សង្គ្រោះបន្ទាន់មានខ្នាត តូច មធ្យម រឺខ្នាតធំ ជាប្រចាំ។ បំពង់ពន្លត់អគ្គីភ័យនេះអាចជួយបងប្អូនប្រជាពលរដ្ឋ អោយរួចផុតពីគ្រោះថ្នាក់អគ្គីភ័យនេះយ៉ាងមានប្រសិទ្ធភាព។
លេខទូរស័ព្ទប្រចាំបញ្ជាអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ 097 7780200 ៕