ព័ត៌មានជាតិ អនិច្ចា ព្រៃឈើស្រុកខ្មែរ!! តាមដងផ្លូវសមត្ថកិច្ចដាក់ក្បាលឡានទាំងហ្វូង តែម៉ូតូដឹកឈើចូលទៅវៀតណាមតាមច្រកk3 ឃុំក្រញូងសែនជ័យ,ស្រុកស្នូល,ខេត្តក្រចេះ, នៅតែដដែល!! ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Feb ឆ្នាំ 2021 325 ចែករំលែក (ខេត្តក្រចេះ)÷ ក្រុមឈ្មួញសម្រុកដឹកឈើតាមម៉ូតូឈើប្រភេទ(ឃ្លុំ)មុខ៥០,៧០,ប្រវែង៤ម៉ែត្រដឹកតាមម៉ូតូ ក្នុងមួយយប់មិនក្រោមពី 30 ម៉ូតូទេ តាមច្រក k3ហៅថា ជ្រោះជ្រៅ ឃុំក្រញូងសែនជ័យ,ស្រុកស្នួល, ខេត្តក្រចេះ ,ទៅប្រទេសវៀតណាមទាំងយប់ គ្មានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាបង្ក្រាបឡើយ។ជាក់ស្ដែងនៅយប់ថ្ងៃទី 16 ឈានចូលថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2021. ក្រុមឈ្មួញសម្រុកដឹកឈើតាមម៉ូតូ ចូលទៅប្រទេសវៀតណាមយ៉ាងរំភេីយ។មហាជនទូទៅដាក់សំណួរសួរថា÷តើច្រក k3 ហៅជ្រោះជ្រៅ កម្ពុជា ទៅវៀតណាម តេីថ្នាក់លេី បានអនុញ្ញាតឲ្យមន្ត្រីជំនាញឈរជេីងគោលដៅតាមច្រក បើកឱ្យក្រុមឈ្មួញដឹកឈើទាំងយប់ឆ្លងកាត់បានដែរឬយ៉ាងណា???ខណៈដែលប្រទេសកំពុងវឹកវរជាមួយជំងឺកូវីដ19 ហេតុអ្វីក៏មានការអនុញ្ញាតឲ្យមានការឆ្លងកាត់ទាំងយប់ដោយគ្មាន ចត្តាឡីស័កពីប្រទេសកម្ពុជា ទៅ វៀតណាម តាមច្រកនេះបាទ????កន្លងមកក្រុមឈ្មួញរកស៊ីដឹកឈើតាមម៉ូតូតែងតែគ្រោះថ្នាក់ឈើ សង្កត់កិនស្លាប់ ជាច្រើនករណី ដូច្នេះហើយមន្ត្រីជំនាញពាក់ព័ន្ធគួរតែទប់ស្កាត់ បង្ក្រាប និងបញ្ឈប់រាល់សកម្មភាពក្រុមឈ្មួញទាំងអស់នេះផង។តើគណកម្មាធិការ ទប់ស្កាត់ បង្រ្កាប ការដឹកជញ្ជូនផល អនុផល ព្រៃឈើបាត់ទៅណាអស់ហើយ??? ហេតុអ្វីក៏បណ្ដែតបណ្ដោយឲ្យមានសកម្មភាពបែបនេះ???សព្វថ្ងៃបើតាមសង្កេតមើលតាមដងផ្លូវកងកម្លាំងជំនាញពាក់ព័ន្ធគឺឃើញថា÷ មានការចតក្បាលឡានតាមដងផ្លូវជាច្រើនក៏ប៉ុន្តែការចុះបង្ក្រាបហាក់បីដូចគ្មានប្រសិទ្ធភាពសោះ???នេះជាព័ត៌មានបឋម អង្គភាពយើងខ្ញុំនឹងធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្តទៀតក្នុងករណីព័ត៌មានទាំងអស់នេះ……ការផ្សព្វផ្សាយព័ត៌មាន រិះគន់ដើម្បីស្ថាបនា តែប៉ុណ្ណោះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមថែរក្សារ សន្តិសុខសុវត្ថិភាព នឹងសន្តិភាព៕ 325 ចែករំលែក