ឈប់បោកគេទៀតទៅ!! ស្ត្រីពីរនាក់ ទម្លាក់មាសកាឡៃមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ស្រីនិងម្នាក់ទៀតរត់គេចខ្លួនបាត់
(ខេត្តកំពង់ស្ពឺ)៖ ប្រជាពលរដ្ឋបានឃាត់ខ្លួនស្រ្តីជាជនសង្ស័យម្នាក់ស្រីក្នុងសំណោមពីរនាក់ពីបទទម្លាក់ មាសកាឡៃ ដូរយកទ្រព្យសម្បត្តិអ្នកដទៃ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង8 និង 30 នាទីព្រឹក
ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១មានឈ្មោះ សួន ចាន់ធឿន ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដោយប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះលី ណា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិសំរោង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត។ ប្រគល់មកឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណីទម្លាក់យោង បន្លំយកកាបូបលុយជនរងគ្រោះដែលមានលុយចំនួន១៥០០$(មួយពាន់ប្រាំរយដុល្លា) និងខ្សែកផ្លាកទីន៥ជី នៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិខាងលើជាមួយឈ្មោះ ស្រី ស ភេទស្រី អាយុ៣០ឆ្នាំស្នាក់នៅបន្ទប់ជួលម្ដុំចោមចៅ ភ្នំពេញ បានរត់គេចខ្លួន។
ករណីខាងលើកំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕