ល្បីទៀតហើយ!!រថយន្តធុនយក្ស១៣គ្រឿងរបស់ក្រុមហ៊ុន (លឹមរ៉ូយ៉ាល់) ស្រុកកោះញែកត្រូវសមត្ថកិច្ចឃាត់ចាប់ត្រួតពិនិត្យនៅក្រុងសែនមនោរម្យ! ចាំអ៊ុតមើលតើវាទៅជាយ៉ាងណាវិញ?????
{ខេត្តមណ្ឌលគិរី}÷ បងប្អូនមហាជននិងប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាតិជាច្រើនកំពុងតែរង់ចាំមើល តេីរថយន្តធុនយក្ស១៣គ្រឿងរបស់ ក្រុមហ៊ុន (លឹមរ៉ូយ៉ាល់ )ស្រុកកោះញែកត្រូវសមត្ថកិច្ចឃាត់ចាប់ត្រួតពិនិត្យនៅក្រុងសែនមនោរម្យ មើលក្រុមហ៊ុនមានឯកសារអ្វីខ្លះនិងចំណាត់ការរបស់សមត្ថកិច្ច ជំនាញពាក់ព័ន្ធទៅលើក្រុមរថយន្តទាំងអស់នេះវាយ៉ាងណាវិញ???។
ក្រោយពី ផ្ទុះរឿងពលរដ្ឋរិះគន់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ស្រុកកោះញែក ថាមិនមានឈើសម្រាប់កាប់ដឹកលក់ធ្វើអាជីវកម្មបន្តទៀតទេ.! ហើយមហាជនបានអំពាវនាវកម្លាំងរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរចាត់វិធានការចុះស្រាវជ្រាវ ជាបន្ទាន់។
យោងតាមសេចក្ដីរាយការណ៍នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានធ្វើការឃាត់ចាប់រថយន្តខ្នាតយក្សដឹកឈើ របស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ជំនួន១៣ ហើយខណៈពេលនេះកំពុងតែធ្វើការវាស់វែង ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន(លឹមរ៉ូយ៉ាល់) ស្រុកកោះញែក ខេត្តមណ្ឌលគិរី មិនមានឈើសម្រាប់កាប់ និងអារដឹកជញ្ជូន លក់ធ្វើអាជីវកម្មបន្តទៀតទេ?
តើក្រុមហ៊ុនមួយនេះបានឈើមកពីណា?អីក៏ច្រើនម្ល៉េះ?
គួររំលឹកថា កន្លងទៅក្រុមហ៊ុនមួយនេះល្បីយ៉ាងរន្ទឺ ក្នុងការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ខណ:ពួកគេកាប់ឈើពីតំបន់ព្រៃការពារដែលអភិរក្សនានាក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងដឹកចូលមកធ្វើការអារច្រៀក នៅក្នុងក្រុមហ៊ុន និងដឹកលក់ធ្វើអាជីវកម្មឆ្លងដែនយ៉ាងអនាធិបតេយ្យ។
ភាពមិនប្រក្រតីជាច្រើន កាលពីអំឡុងចុងឆ្នាំ២០១៩ ត្រូវបានគេរកឃើញ រហូតមានប្រធានក្រុមហ៊ុនមួយចំនួនខ្លះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ដូចជាឧកញ៉ាសឹង សំអុល ជាដើម។
តើក្រុមហ៊ុន(លឹមរ៉ូយ៉ាល់)បានឈើមកពីណា? បន្តកាប់ឈើដឹកលក់ធ្វើអាជីវកម្មយ៉ាងរំភើយបែបនេះ ជាបន្តបន្ទាប់ ជាក់ស្ដែងគឺរថយន្តដឹកឈើទាំង ១៣ គ្រឿងនៅនឹងមុខនេះស្រាប់។
ត្បិតព័ត៌មានមិនមែនជាភស្តុតាងនោះទេ.!តែជាតម្រុយឈានទៅរកភស្តុតាង ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គេបានសង្កេតឃើញ រថយន្តយីឌុបមួយគ្រឿង របស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ដឹកឈើ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយកាច់ចង្កេះលួចឆ្លងដែនទៅប្រទេសវៀតណា ត្រង់ចំណុច៨៨ ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ច្រកត្រពាំងស្រែ(ច្រកវ៉ាលឺ)។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ កាលនោះខាងភាគីរថយន្តដឹកឈើបានអះអាងថា ឈើមានច្បាប់គឺដឹកចេញពីក្រុមហ៊ុន (លឹម រ៉ូយ៉ាល់ស្តុក)ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី ហើយដឹកទៅដាក់នៅរោងចក្រ នៅស្រុកស្នួល ខេត្តក្រចេះ។
បើទោះយ៉ាងណា មហាជនជាច្រើនបានធ្វើការរិះគន់ចំៗ និងអំពាវនាវស្នើសុំកម្លាំងចម្រុះរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទលល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរដាក់ការស្រាវជ្រាវ ពិនិត្យមើលផងទាន។
រថយន្តក្រុមហ៊ុនដឹកក្នុងមួយយប់ដប់គ្រឿងជាង តើក្នុងមួយខែ មានប៉ុន្មានគ្រឿងទៅ តើព្រៃសម្បទានសម្រាប់ក្រុមហ៊ុនមួយនេះអាចផ្គត់ផ្គង់បានដែរឬទេ??បើ ក្រុមហ៊ុននេះធ្វើចរាចរណ៍រដ្ឋឆ្នាំមកហើយនោះ???។
សង្ឃឹមថា គណៈកម្មាធិការ ទប់ស្កាត់ បង្ការបង្ក្រាប និងខាងក្រុមហ៊ុន និងជំនាញពាក់ព័ន្ធ នឹងបង្ហាញ ឯកសារជាក់លាក់ និងមានការបកស្រាយបំភ្លឺច្បាស់លាស់ ជូនទៅមហាជនជូនទៅអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឲ្យបានដឹងច្បាស់ ក្នុងពេល ឆាប់ៗខាងមុខនេះ ក្នុងប្រតិបត្តិការចុះបង្ក្រាបរថយន្តរបស់ក្រុមហ៊ុន(លឹមរ៉ូយ៉ាល់)កោះញែក លើកនេះ។
ជាចុងក្រោយមហាជន និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា សូមកោតសរសើរយ៉ាងខ្លាំងចំពោះកងកម្លាំងសមត្ថកិច្ច ដែលចេញប្រតិបត្តិការឃាត់ដើម្បីសួរនាំត្រូវពិនិត្យលើករណីនេះ ពិតជាមិនឲ្យសរសើរមិនបានមែនចំពោះកងកម្លាំងជំនាញពាក់ព័ន្ធ។
រូបភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំប្រមែប្រមូល រូបភាព ពីប្រភព និងការលើកឡើង ជុំវិញករណីក្រុមហ៊ុន នឹងការបង្ក្រាបរបស់សមត្ថកិច្ចនេះ ដើម្បីយកមកចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ។ អង្គភាពយើងសង្ឃឹមយ៉ាងមុតមាំថាមានការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធ នឹងបង្ហាញឯកសារដើម្បីផ្សព្វផ្សាយជូនមហាជនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឲ្យលោកបានជ្រាប បានស្ដាប់ច្បាស់ ក្នុងករណីការចុះបង្ក្រាបនេះ។
នៅមានវគ្គបន្តទៀតក្នុងការតាមដានរាយការណ៍ នឹងផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ…..